Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីតស៊ូរំដោះជាតិនិងប្រជាជន រាជរដ្ឋាភិបាល មិនដែលទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 224
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីតស៊ូរំដោះជាតិនិងប្រជាជន រាជរដ្ឋាភិបាល មិនដែលទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីតស៊ូរំដោះជាតិនិងប្រជាជន រាជរដ្ឋាភិបាល មិនដែលទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ពិភពលោក បានជួបប្រទះបញ្ហាផ្ទួនៗដែលប៉ះពាល់ទៅដល់ជីវភាពសង្គម និងសុខភាពរបស់ប្រជាពលរដ្ឋ អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ក៏ប្រឈមនឹងវិបត្តិដែលកើតឡើងដោយសារអតិផរណាពិភពលោកផងដែរ ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាសេដ្ឋកិច្ចដែលដាច់ឯកោនោះទេ គឺយើងភ្ជាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ មិនទុកឱ្យអ្នកណាម្នាក់ចោលដោយមិនបានយកចិត្តទុកដាក់នោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមែនធ្វើសកម្មភាពតែពេលល្អ តែពេលដែលលំបាក ទុកប្រជាជនចោលនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម ដែលក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រវត្តិនៃការតស៊ូ រំដោះប្រទេស រហូតទៅដល់ ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ៕



អត្ថបទទាក់ទង