Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 325
សម្តេចធិបតី  ហ៊ុន ម៉ាណែត៖ ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកាសដាក់អោយអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ អាចត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយនិងការរៀបចំនិងការដាក់អោយអនុវត្តកម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពល និងមានមូលដ្ឋានឧស្សាហកម្មស្រាប់ ដើម្បីជំរុញសន្ទុះ និងសកម្មភាពសេដ្ឋកិច្ចជាតិអោយកាន់តែមានភាពក្លៀវក្លាឡើង ជាពិសេសគឺត្រូវប្រើប្រាស់អោយអស់លទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាដែលសម្រេចបានកន្លងមក ដោយក្នុងនោះខេត្តព្រះសីហនុមានរួចជាស្រេចនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងចំណតកំពង់ផែទឹកជ្រៅ ដែលតភ្ជាប់ខេត្តនេះទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស និងនៅក្នុងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics) កម្រិតតំបន់ នៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌនៃការរៀបចំផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍរបស់បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ឱ្យទៅជាច្រករបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤






អត្ថបទទាក់ទង