លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធីបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
- កិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១៖ របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្ត
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។
៣៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
៤៖ សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
៥៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្ថម្ភធនជលផល៕