Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ដើម្បីផែនការសកម្មភាពរស់រវើក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 405
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ដើម្បីផែនការសកម្មភាពរស់រវើក សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ដើម្បីផែនការសកម្មភាពរស់រវើក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការសកម្មភាពរស់រវើក មិនមែនជាផែនការសកម្មភាពដែលសរសេរហើយ នៅក្រដាស និងឣនុវត្តឲ្យដូចបន្ទាត់នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។

សម្តេចធិបតី បានថ្លែងបន្តថា ផែនការសកម្មភាពការងាររស់រវើក គឺត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ឣ្វីដែលមាននៅលើក្រដាសត្រូវកែសម្រួលឲ្យស្របទៅតាមសមិទ្ធកម្មដែលយើងចង់បាន។ ជាការពិតត្រូវឣនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ជាក្របខណ្ឌកម្រិតមួួយហើយ ប៉ុន្តែការឣនុវត្តកុំងាប់ក្រឡា ឬខ្លាចមិនហ៊ានកែប្រែ ពីព្រោះ «ពេលវេលាជាមាសពេជ្រ»

អត្ថបទទាក់ទង