Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារប្រៀបដូចបេះដូង ប្រមូលឈាម ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 832
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារប្រៀបដូចបេះដូង ប្រមូលឈាម ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារប្រៀបដូចបេះដូង ប្រមូលឈាម ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យធនាគារ មានសារៈសំខាន់ណាស់ ដូចពាក្យសាមញ្ញថា «ធ្វើកិច្ចការងារអ្វី បើអត់ថវិកា គឺមិនបានទេ ប៉ុន្តែបើមានថវិកាហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ និងមានយន្តការក្នុងការទ្រទ្រង់ជួយចរន្តសាច់ប្រាក់ទេ ក៏មានការលំបាកដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនគារបានតួនាទីសំខាន់ណាស់ក្នុងការបង្វិលសាច់ប្រាក់ ដូចជាការប្រមូលផ្តុំធនធានហិរញ្ញវត្ថុ និងបង្វិលបញ្ចេញទៅវិញ ធ្វើយ៉ាងណា ដើម្បីធានានូវដំណើរការសេដ្ឋកិច្ចជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិទ្ធិភាពនៃការធានាប្រព័ន្ធដំណើរការរបស់ធនាគារនៅកម្ពុជា គឺជាការធានាសុខភាពមួយ ហើយធនាគារប្រៀបដូចជាបេះដូង ដែលប្រមូលឈាមមក ហើយបញ្ចេញឈាមទៅចិញ្ចឹមសរីរាង្គកាយវិញ។ ដូចនេះបើបេះដូងដើរមិនល្អទេ សុខភាពក៏មិនល្អដែរ៕




អត្ថបទទាក់ទង