Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 528
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលប្រារព្ធនៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា កាលពីអតីតកាល យើងបានត្រឹមតែមើលទូរទស្សន៍ ហើយយើងក៏មិនមានឱកាសក្នុងការចូលរួមប្រកួតជាមួយគេផង កុំថាឡើយការទទួលបានមេដាយ។ ប៉ុន្តែពេលនេះ គឺកម្ពុជាយើង បានចូលរួមប្រកួតនៅក្រៅប្រទេស ហើយទទួលលទ្ធផលល្អប្រសើរ ដែលចំណុចនេះហើយគឺបានមកពីផ្លែផ្កានៃសុខសន្តិភាព៕





អត្ថបទទាក់ទង