Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 845
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធកំពង់ផែអន្តរជាតិកំពត នៅក្រុងបូកគោ ខេត្តកំពត» នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាកំពង់ផែពហុបំណងកំពតនេះគឺជាការបោះទុនវិនិយោគដោយវិស័យឯកជនដែលមានក្រុមហ៊ុន Kompot Port ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍន៍កំពង់ផែនេះក៏ពិតមែន ក៏កំពង់ផែនេះចូលរួមចំណែកក្លាយជាសសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅកំពត ក៏ដូចជាការអភវិឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងគៀងគរហិញ្ញប្បទានព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអោយកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយឡែកកំពង់ផែពហុបំណងកំពតត្រូវចាត់ទុកជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើបប្រកបដោយសារៈសំខាន់ ដែលនឹងជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែក្រុងស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ៕

អត្ថបទទាក់ទង