Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1018
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា បានបោះជំហានក្នុងល្បឿនមួយយ៉ាលឿនគួរឱ្យកត់សម្គាល់។ ជាពិសេសវិបត្តិជំងឺកូវីដ-១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានសន្ទុះខ្លាំងជាងពេលណាៗទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីកសាងសង្គមស៊ីវិល័យដែលពលរដ្ឋអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន និងភាពជឿទុកចិត្តបាន សុវត្ថិភាពខ្ពស់ ព្រមទាំងរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិ៕




អត្ថបទទាក់ទង