Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ដើម្បីបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 982
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ដើម្បីបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ដើម្បីបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីគោលនយោបាយអាទិភាព៦ចំណុចនេះ រាជរដ្ឋាភិបាលថ្មី ក៏បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញបង្កើនល្បឿនបន្ថែមលើកិច្ចការកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយជវភាព និងសមិទ្ធកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងវិធានគន្លឹះទាំង៥នោះមានដូចជា៖ ទី១-កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ ទី២-ការកែទម្រង់វិស័យអប់រំ ទី៣-ការកែទម្រង់វិស័យសុខាភិបាល ទី៤-គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទី៥-ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៕




អត្ថបទទាក់ទង