Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 870
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលជូនអង្គប្រជុំ និងប្រជាពលដ្ឋបានយល់ដឹង។

ការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះមានដូចជា៖
ទី១- ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដែលគ្របដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨ លាននាក់ នៅក្នុងនោះមានសមាជិកប.ស.ស ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្តសរុបជាង ២លាន១សែននាក់
ទី២- មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់
ទី៣- មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់ និងពង្រីកការគ្របដណ្តប់នូវរបបសន្តិសុខសង្គមដល់ប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០ ម៉ឺននាក់
ទី៤-ការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ទី៥- ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ
ទី៦-ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មនៅក្នុងគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស៕




អត្ថបទទាក់ទង