Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស សំដៅលើការពង្រឹងចំណេះដឹងនិងជំនាញ ប្រកបដោយសីលធម៌និងគុណធម៌

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 951
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស សំដៅលើការពង្រឹងចំណេះដឹងនិងជំនាញ ប្រកបដោយសីលធម៌និងគុណធម៌ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស សំដៅលើការពង្រឹងចំណេះដឹងនិងជំនាញ ប្រកបដោយសីលធម៌និងគុណធម៌

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់ក្នុងការចូលរួមចំណែកក្នុងការកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។ សម្ដេចថា សូចនាករក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស គឺជាសមត្ថភាពជំនាញ ដែលផ្អែកលើគុណាធិបតេយ្យ ឆន្ទៈ ម្ចាស់ការ ក្នុងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាឥរិយាបទសីលធម៌និងគុណធម៌។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការងារតូចបូកចូលគ្នាក្លាយទៅជាកិច្ចការធំ ដូចនេះធនធានមនុស្សដែលមានសមត្ថភាព អាចវាយតម្លៃសភាពការណ៍ និងអាចជំរុញការអនុវត្តផែនការឬគោលការណ៍ច្បាប់ ប្រកបដោយភាពបត់បែន ដោយប្រកាន់ខ្ជាប់នូវអនុវត្តច្បាប់ និងពង្រឹងនីតិវិធីឱ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣-២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង