សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចងចាំប្រវត្តិសាស្ត្រពិតប្រាកដ គឺត្រូវចងចាំអ្នកដែលបានតស៊ូរំដោះប្រទេសជាតិយើង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន មានគោលដៅ ៣ គឺទី១ កិត្តិយស ទី២ ជីវភាព និងទី៣ ឱកាស។
សម្តេចធិបតី បានថ្លែងថា ថ្ងៃនេះក៏ដូចជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ មិថុនា ជាទិវាអតិតយុទ្ធជន ដើម្បីរម្លឹកដល់គុណនូបការៈ និងបង្ហាញដល់យុវជនជំនាន់ក្រោយ ព្រមទាំងប្រជាពលរដ្ឋជំនាន់ក្រោយ។
នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជក់ថា ទោះបីពេលវេលាកន្លងទៅហើយក្ដី មិនថា ១០ឆ្នាំ ២០ឆ្នាំ ឬ ៥០ឆ្នាំទៀតទេ គឺយើងត្រូវបន្តចងចាំ ហើយបើចងចាំប្រវត្តិសាស្ត្រ គឺត្រូវតែចងចាំអ្នកដែលតស៊ូរំដោះប្រទេសជាតិកាលពីអតីតកាល ហើយនៅបន្តរស់រានក្នុងពេលបច្ចុប្បន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ៕