Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំស្តីពីការវិភាគមុខងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 673
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំស្តីពីការវិភាគមុខងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំស្តីពីការវិភាគមុខងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការវិភាគមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាច្រើនរូប។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា ការវិភាគមុខងារគឺជាកិច្ចការសំខាន់មួយដែលត្រូវអនុវត្តនៅគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ដូចមានកំណត់ក្នុងស្នូល នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងជាមុខសញ្ញា និងជាវិធានការសំខាន់មួយក្នុងចំណោមវិធានការគន្លឹះទាំង របស់រាជរដ្ឋាភិបាលពោលគឺការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ និងជាពិសេសចូលរួមសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លើសពីនេះ
ឯកឧត្តម វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចការនេះក៏ជាកិច្ចការបន្ទាន់ ដែលមានចរិតយុទ្ធសាស្ត្រ និងមានភាពពាក់ព័ន្ធទៅនឹងប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏ដូចជារាជរដ្ឋាភិបាលទាំងមូល និងទាមទារឱ្យមានការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យចេញជាលទ្ធផលការងារ និងជាកម្លាំងការងាររួម។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំលម្អិតអំពីបេសកកម្ម
សំខាន់ៗចំនួន៤ ដែលមានកន្សោមមុខងារចំនួន៣ សំខាន់ៗ រួមមាន៖ (១). មុខងារស្នូល ចំនួន៧ ដូចជា ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តីនិងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, ការសិក្សាស្រាវជ្រាវ
ពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត, ការសម្របសម្រួលកិច្ចការអន្តរក្រសួងនិងមុខងារពិសេសរបស់រាជរដ្ឋាភិបាល, ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការអនុវត្តគោលនយោបាយនិងការសម្រេចរបស់
គណៈរដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល, បណ្ណាសារ, ការងារឥស្សរិយយស និងឯកសណ្ឋាន និងកិច្ចការទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា, (២). មុខងារសម្របសម្រួលជាមួយស្ថាប័នដែលជាអាជ្ញាធរ ក្រុមប្រឹក្សា ឬ
គណៈកម្មាធិការដែលនៅក្រោមអាណាបក្សដើមខ្សែនៃទីស្តីការគណៈរដ្ឋមន្ត្រី និង (៣). មុខងារគាំទ្រនានារបស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន៖ រដ្ឋបាល, បុគ្គលិក, ហិរញ្ញវត្ថុ, ឡូជីស្ទីក និងបរិវត្តកម្មឌីជីថល ដែលទាំងអស់នេះ គឺជាធាតុចូលបន្ថែមជូនក្រុមការងារ និងបានគូសរំលេចអំពីអភិក្រមការងារសំខាន់ៗក្នុងការអនុវត្តកិច្ចការនេះ ដោយធ្វើយ៉ាងណាធានាការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំជូនអង្គប្រជុំឱ្យចាត់ទុកកិច្ចការនេះជាកាតព្វកិច្ច និងជាឱកាសផង ដោយម្ខាង ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវសម្របខ្លួនទៅនឹងតម្រូវការចាំបាច់ក្នុងការវិភាគមុខងារ និងការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងម្ខាងទៀតជាឱកាសក្នុងការបញ្ចូលទស្សនៈ និងការគិតគូរនានា ដែលបានសិក្សា គិតគូរ និងរៀបចំជាហូរហែរពីដើមនីតិកាលទី៧ មកក្នុងក្របខណ្ឌនៃការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យមានការរៀបចំក្រុមការងារទទួលបន្ទុកដឹកនាំវិភាគ
មុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងដឹកនាំផ្ទាល់ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃបណ្តាអង្គភាពក្រោមឱវាទ ព្រមទាំងបានណែនាំឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសមួយដែលនឹងទទួលបន្ទុកជួយប្រតិបត្តិកិច្ចការដ៏សំខាន់នេះ

អត្ថបទទាក់ទង