Khmer First Close

គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នឹងរៀបចំការប្រឡងវិញ្ញាសាសរសេរ នៅព្រឹកថ្ងៃទី២៣ ខែមករា នៅទីស្តីការគណៈរដ្ឋមន្រ្តី

ដោយ៖ សម្បត្តិ កិត្យា ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ សង្គម 150
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នឹងរៀបចំការប្រឡងវិញ្ញាសាសរសេរ នៅព្រឹកថ្ងៃទី២៣ ខែមករា នៅទីស្តីការគណៈរដ្ឋមន្រ្តី គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នឹងរៀបចំការប្រឡងវិញ្ញាសាសរសេរ នៅព្រឹកថ្ងៃទី២៣ ខែមករា នៅទីស្តីការគណៈរដ្ឋមន្រ្តី

គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងដំណាក់កាលទី២ លើវិញ្ញាសាសរសេរ ដើម្បីធ្វើការជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់ឱ្យចូលបម្រើការងារនៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

យោងតាមសេចក្តីជូនដំណឹងនោះដែរ បានបញ្ជាក់ថា ក្រោយការពិនិត្យនិងវាយតម្លៃលក្ខណៈសម្បត្តិរបស់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យស្នើសុំបំពេញការងារជាអ្នកជំនាញការផ្នែកច្បាប់នៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ រួចមក បេក្ខជន-បេក្ខនារីដែលបានជាប់ដំណាក់កាល ទី១នេះ ត្រូវចូលរួមប្រឡងប្រជែងដំណាក់កាលទី២លើវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨ ដល់ម៉ោង១០ព្រឹក នៅសាលប្រជុំ C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី៕

 

អត្ថបទទាក់ទង