Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម បួន លឹមហេង អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 146
ឯកឧត្តម បួន លឹមហេង អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម បួន លឹមហេង អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឯកឧត្តម បួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្វាយ។ ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានភូមិទាំង១២ នៃឃុំកំពង់ស្វាយ ប្រមាណជាង១០០នាក់។

ក្នុងពិធីនោះដែរ ឯកឧត្តម បួន លឹមហេង បានមានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងអស់ ត្រូវចុះជួយមូលដ្ឋាន ចាត់តាំងអនុវត្តកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សឱ្យសម្រេចបានជោគជ័យស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន ហើយក្រុមការងារ ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងជាគំរូល្អដល់សមាជិក និងអ្នកគាំទ្រក៏ដូចជាមហាជនទូទៅ ធ្វើអំពើល្អ និងពិសេសចុះជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពស្មោះត្រង់។

ឯកឧត្តម បួន លឹមហេង ក៏បានជំរុញឱ្យក្រុមការងារគណបក្សទាំងអស់ ចូលរួមអនុវត្តគោលនយោបាយ រក្សាចាស់ បង្កើនថ្មីទៅតាមដំណាក់កាលជាក់ស្តែងនៅតាមមូលដ្ឋាន សំដៅកសាងបាននូវរចនាសម្ព័ន្ធគណបក្សរឹងមាំ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិក និងអ្នកគាំទ្រគណបក្សព្រមទាំងធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តម បួន លឹមហេង ក៏បានអំពាវនាវឱ្យក្រុមការងារគណបក្ស ត្រូវជួយជំរុញដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅពេលគ្រប់អាយុ ហើយជាពិសេសគឺអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាកម្លាំងសាមគ្គីដ៏រឹងមាំជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕

អត្ថបទទាក់ទង