Khmer First Close

គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, ខាងក្រោមនេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សទាំងអស់

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1344
គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, ខាងក្រោមនេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សទាំងអស់ គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧, ខាងក្រោមនេះជាបញ្ជីលំដាប់លេខរៀងនៃគណបក្សទាំងអស់

គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។

ខាងក្រោមនេះជាលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៖

១៖ សំបុកឃ្មុំ
២៖ គណបក្សខ្មែរតែមួយ
៣៖ សញ្ជាតិកម្ពុជា
៤៖ ខ្មែររួបរួមជាតិ
៥៖ កម្លាំងប្រជាធិបតេយ្យ
៦៖ កសិករ
៧៖ ស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់
៩៖ ហ្វ៊ុនស៉ិនប៉ិច
១០៖ ធម្មាធិបតេយ្យ
១១៖ គណបក្សមូលដ្ឋាន
១២៖ បំណងប្រជាពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ ឯកភាពជាតិខ្មែរ
១៥៖ ខ្មែរអភិរក្ស
១៦៖ យុវជនកម្ពុជា
១៧៖ ជនជាតិដើមប្រជាធិបេតយ្យ
១៨៖ គណបក្សប្រជាជនកម្ពុជា

អត្ថបទទាក់ទង