Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អាជ្ញាធរជាតិអប្សរា ច្រានចោលការផ្សាយមិនពិតរបស់ The Cambodia Daily ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង បង្កព័ត៌មានមិនពិតក្នុងសង្គម

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 137
អាជ្ញាធរជាតិអប្សរា ច្រានចោលការផ្សាយមិនពិតរបស់ The Cambodia Daily ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង បង្កព័ត៌មានមិនពិតក្នុងសង្គម អាជ្ញាធរជាតិអប្សរា ច្រានចោលការផ្សាយមិនពិតរបស់ The Cambodia Daily ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង បង្កព័ត៌មានមិនពិតក្នុងសង្គម

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការផ្សាយមិនពិតរបស់ ឧបករណ៍ឃោសនានយោបាយជ្រុលនិយម The Cambodia Daily កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលបានចុះផ្សាយថា «មន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់បានទម្លាយថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ» អមដោយខ្លឹមសារចោទប្រកាន់ដោយបំភ្លៃ និងគ្មានមូលដ្ឋានមួយចំនួន។

ពាក់ព័ន្ធនឹងករណីផ្សាយមិនពិត គ្មានមូលដ្ឋានច្បាស់លាស់របស់ The Cambodia Daily នេះ អាជ្ញាធរជាតិអប្សរាចេញបញ្ជាក់ជូនសាធារណជនចំនួន៦ចំណុច ដូចខាងក្រោម៖

១- ក្រោមអនុសាសន៍ដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គ្រប់ស្ថាប័នបាននឹងកំពុងបំពេញភារកិច្ចរួមគ្នា ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសគិតគូរដល់ការបដិសណ្ឋារកិច្ច សុខុមាលភាព សុវត្ថិភាព និងសន្តិសុខ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

២- អាជ្ញាធរជាតិអប្សរា កន្លងមកបានរៀបចំវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងសង្គ្រោះបឋម ជូនភ្នាក់ងារទេសចរណ៍ ដើម្បីអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ ភ្ញៀវទេសចរនៅពេលរងគ្រោះថ្នាក់ជាយថាហេតុនានា។

៣- អាជ្ញាធរជាតិអប្សរាបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ បំពេញភារកិច្ចដោយទំនួលខុសត្រូវខ្ពស់ ចៀសវាងជាដាច់ខាតនូវការប្រព្រឹត្តអំពើអសីលធម៌ និងខុសច្បាប់នានាដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍ និងកិត្តិយសជាតិ។

៤- អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការល្អពីនគរបាលទេសចរណ៍ នគរបាលការពារ បេតិកភណ្ឌ តែងតែបានប្រទះឃើញនូវវត្ថុ ឬរបស់ប្រើប្រាស់មួយចំនួនដែលភ្ញៀវទេសចរភ្លេច ឬជ្រុះ ហើយប្រគល់វត្ថុ ឬរបស់ប្រើប្រាស់នោះជូនភ្ញៀវទេសចរវិញ។ ក្នុងករណី វត្ថុ ឬរបស់ប្រើ ប្រាស់នោះពុំទាន់រកម្ចាស់ឃើញ អាជ្ញាធរជាតិអប្សរាក៏បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសហការជាមួយផ្នែកឯកជនលើវិស័យទេសចរណ៍ដើម្បីស្វែងរកម្ចាស់ថែមទៀតដែរ។

៥- អាជ្ញាធរជាតិអប្សរា ក៏មិនដែលទទួលបាននូវពាក្យបណ្ដឹងណាមួយពីភ្ញៀវទេសចរអំពីករណី ឆបោក ឬចោរកម្ម កើតមាននៅរមណីយដ្ឋានអង្គរនោះដែរ។

៦- អាជ្ញាធរជាតិអប្សរា សូមច្រានចោលទាំងស្រុងនូវការផ្សាយដោយគ្មានវិជ្ជាជីវៈរបស់ឧបករណ៍ ឃោសនានយោបាយជ្រុលនិយម The Cambodia Daily នេះ ដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង បំភ័ន្ត បំភ្លៃ ដែលនឹងបង្កព័ត៌មានមិនពិតក្នុងសង្គម។

ទន្ទឹមនឹងនោះ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែកព័ត៌មាន បែបនេះ និងចូលរួមចែករំលែកនូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្តល់នូវព័ត៌មានពិត ដើម្បីសេចក្តីសុខសាន្តក្នុងសង្គម៕ 

អត្ថបទទាក់ទង