Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1093
កិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា កិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

នៅព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងមានការអញ្ជេីញចូលរួមពីលោក លី សំរិទ្ធ អភិបាលរងខេត្ត លោក អភិបាលក្រុងសៀមរាប អភិបាលស្រុកប្រាសាទបាគង ពួក បន្ទាយស្រី អង្គរធំ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក អធិការ ក្រុង ស្រុក លោក មេឃុំ ចៅសង្កាត់ នាយកប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ ក្នុងគោលបំណងជំរុញដល់ អាជ្ញាធរមូលដ្ឋានដូចខាងក្រោម :
-ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក
-ណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឱ្យត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
-សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់។

អត្ថបទទាក់ទង