Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 254
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញអនុក្រឹត្យ ស្ដីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

បើយោងតាមសៀវភៅគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត បានឱ្យដឹងថា គោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួល និងធានាឱ្យមានឯកភាពក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀតនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ គោលការណ៍ណែនាំនេះ ក៏ត្រូវបានចាត់ទុកជាត្រីវិស័យសម្រាប់តម្រង់ទិសក្រុមការងារ ក្រុមជំនាញរបស់ក្រសួង ស្ថាប័នឱ្យមានស្មារតីទទួលខុសត្រូវ ស្គាល់ភារកិច្ចរបស់ខ្លួន ចំណេញពេលវេលា និងធានាឱ្យមានឯកភាពក្នុងការរៀបចំនិងតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


អត្ថបទទាក់ទង