Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន ៖ មហាជនផ្ទុះងើបសំពងក្បាលពួកទូរទស្សន៍មនសិការដែលមានចរិតពាលអសីលធម៌

ដោយ៖ Yeung Sreypoch ​​ | ម្សិលមិញ ម៉ោង 15:55 pm ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 147
លិខិតមិត្តអ្នកអាន ៖ មហាជនផ្ទុះងើបសំពងក្បាលពួកទូរទស្សន៍មនសិការដែលមានចរិតពាលអសីលធម៌ លិខិតមិត្តអ្នកអាន ៖ មហាជនផ្ទុះងើបសំពងក្បាលពួកទូរទស្សន៍មនសិការដែលមានចរិតពាលអសីលធម៌

ក្នុងរយៈពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ដែលបានបង្ហោះទម្លាយឲ្យបានដឹង ហើយក៏ដូចជាបើកវាំងននខ្មៅឲ្យមហាជនរួមជាតិបានឃើញ បានដឹងជាទូទៅ នូវចរិតពិត គ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងសុជីវធម៌របស់ពួកមួយដំបរស្វា ក្នុងរបស់ដែលហៅថា វេទិកាមនសិការនៃជនពាល ហើយមហាជនទូទៅ ក៏បានដឹងច្បាស់ថា ជាវេទិកាមួយ ដែលមាន សម រង្ស៊ី ជាមេចលនាឧទ្ទាមក្រៅច្បាប់ឈរកាងពីក្រោយយ៉ាងច្បាស់ប្រាកដ។
តើជនពាលម្នាក់នោះ ដែលបានតាំងខ្លួនឯងថា ជាអ្នកសារព័ត៌មានមកពីទូរទស្សន៍មនសិការ នៅពេលហាស្តីឡើង បានរៀបឫក រៀបពាក្យសំដីដោយភាពថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ ពិសេស មានការចេះដឹងក្រមវិជ្ជាជីវៈសារព័ត៌មាន បានត្រឹមត្រូវ ក្នុងកិច្ចបំពេញវិជ្ជាជីវរបស់ខ្លួនឬទេ?

សំឡេងឆ្លើយឆ្លងរវាង សម្តេចតេជោ និងជនដែលតាំងខ្លួនជាអ្នកសារព័ត៌មានក្រៅច្បាប់ មកពីទូរទស្ស មនសិការ ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក ពិតជាបានបង្ហាញឲ្យមហាជនទូទៅបានឃើញនូវចរិតពិតរបស់ក្រុមទូរទស្សន៍បាតផ្សារ បាតសង្គម រស់នៅក្នុងប្រទេសស៊ីវិល័យមួយ ក៏ប៉ុន្តែ សំដីនិយាយជាមួយមនុស្ស ចាស់ម្នាក់ ដូចសត្វធាតុ មិនសមជាពលរដ្ឋថ្លៃថ្នូរនោះទេ។ បើសិនជាអ្នកសារព័ត៌មាន មានវិជ្ជាជីវៈត្រឹមត្រូវ មកពីអង្គភាពសារព័ត៌មានស្របច្បាប់ គឺគេគ្រប់គ្នាបានដឹងបានស្គាល់តួនាទី និងភារកិច្ចត្រឹមត្រូវក្នុងវិជ្ជាជីវច្បាស់លាស់ណាស់ ការណ៍ដែលអ្នកសារព័ត៌មានណាម្នាក់តាំងសំណួរទៅលោកនាយករដ្ឋមន្រ្តី ប្រធានាធិបតី ឬ រដ្ឋមន្រ្តីក្តី គឺសុទ្ធតែជាសំណួរផ្លូវការ ហើយចម្លើយក៏ផ្លូវការ មិននិយាយលេងសើច ឡេបខាយបានទេ។ ហើយវារឹតតែជាកិត្តិយសបំផុត ដែលថ្នាក់ដឹកនាំប្រទេសបានអនុញ្ញាតឲ្យមានការតាំងសំណួរឆ្លើយឆ្លងនោះ។ ផ្ទុយទៅវិញ ជនពាលម្នាក់ដែលបានហៅសុំជួបស្តេចតេជោ នាពេលនោះ វាពិតជាមិនមែន កូនខ្មែរមានពូជអំបូរច្បាស់លាស់ត្រឹមត្រូវ មិនស្គាល់ខ្ពស់ទាប មិនស្គាល់ដំបូក មិនស្គាល់ភ្នំអ្វីសោះឡើយ។

ប្រសិនបើ មនុស្សពេញវ័យធម្មតាទូទៅ អ្នកណាៗ ក៏គេស្គាល់ សម្តេចតេជោ យ៉ាងច្បាស់បំផុត ថាជាអ្នកនយោបាយដែលបានចេញធ្វើការតស៊ូលះបង់អាយុជីវិត ដើម្បីរំដោះប្រជាជនកម្ពុជាឲ្យបានវៀរចាកផុតរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ គឺជាឥស្សរជននយោបាយខ្មែរមួយរូប ដែលបានស្វែងរកការបញ្ចប់សង្រ្គាមរវាងខ្មែរនិងខ្មែរជាច្រើនទសវត្សរ៍ ពិសេស សម្តេចតេជោ ជាអ្នកដឹកនាំការចរចាដោយផ្ទាល់ជាមួយអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ពិសេស បំផុត សម្តេចតេជោ បានដឹកនាំការបង្រួបបង្រួមជាតិខ្មែរចុងក្រោយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ រហូតទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីចាប់ពីងឆ្នាំ១៩៩៨រហូតមក។ ជាការពិត ប្រជាជនកម្ពុជា ពិតជាមានភ័ព្វសំណាង និងដោយក្តីមោទនភាពបំផុត ដែលមាន សម្តេចតេជោ នាសម័យកាលដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានរស់ជាតិជូរផង ចត់ផង និងផ្អែមផង ហើយប្រជាជនពិតមានឱកាសមាសរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ ដោយអនុវត្តតាមមាគ៌ាប្រជាធិបតេយ្យយ៉ាងត្រឹមត្រូវបំផុត។

តាមរយៈសំឡេងបែកធ្លាយឆ្លើយឆ្លងនេះ មហាជនខ្មែរទូទៅ ពិតជាមានអារម្មណ៍ផ្ទុះកំហឹង មិនពេញចិត្តនូវការនិយាយស្តីរបស់ជនពាលម្នាក់ ដែលបានតាំងខ្លួនថាជាអ្នកសារព័ត៌មានមកពីទូរទស្សន៍មនសិការរបស់ពួកឧទ្ទាមក្រៅច្បាប់។ អ្នកណាៗក៏បានយលដឹងយ៉ាងច្បាស់ថា វេទិកាមនសិការមានកម្រិតសុទ្ធតែមនុស្សធុនពួកបាតផ្សារ វាគ្រាន់តែជាវេទិកាមនសិការ នៃពួកមួយដំបរស្វា គឺពួកចេះនិយាយ ត្រឹមដោយសំដីមហាឈ្លើយ គ្មានសីលធម៌ សុជីវធម៌ ពិសេសតាំងខ្លួនជាអ្នកសារព័ត៌មាន ក៏ប៉ុន្តែអត់ចេះដឹងក្រមវិជ្ជាជីវៈសារព័ត៌មាន និយាយស្តីច្រង៉េងច្រង៉ាង គ្មានក្បាល គ្មានកន្ទុយ ដូច្នេះហើយ វាមានតែពួកឧទ្ទាមក្រៅច្បាប់មួយដំបរស្វាស្តាប់តែគ្នាឯងប៉ុណ្ណោះ។ និយាយឱ្យចំ វាមិនមិនមែនទូរទស្សន៍មនសិការទេ គឺជាវេទិកាទូរទស្សន៍នៃពួកបាតសង្គម បាតផ្សារ វេទិកានៃពួកឧទ្ទាមក្រៅច្បាប់ វេទិកាអាណាធិបតេយ្យ ស្តាប់បានតែពួកឧទ្ទាមមួយដំបរស្វារសុទ្ធសាធ។ ទូរទស្សន៍នៃពួកជនពាលមួយដំបរស្វា ជាវេទិកានៃពួកអាណាធិបតេយ្យ វេទិកានៃពួកជនពាល និងជាវេទិកានៃពួកគ្មានពូជអំបូរ៕

ដោយ៖ ឡុង បូរិតា

 

អត្ថបទទាក់ទង