Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី ២៩ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅដោយរលូនក្រោមម្លប់សន្ដិភាពនិងស្ថិរភាពនយោបាយ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ 216
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី ២៩ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅដោយរលូនក្រោមម្លប់សន្ដិភាពនិងស្ថិរភាពនយោបាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី ២៩ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅដោយរលូនក្រោមម្លប់សន្ដិភាពនិងស្ថិរភាពនយោបាយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី ២៩ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់សន្ដិភាព និងស្ថិរភាពនយោបាយ។

នៅក្នុងពិធីបើកព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី ២៩ ឆ្នាំ២០២៤ មានការចូលរួមពីអត្ដពលិកជាតិ និងអន្ដរជាតិ រហូតដល់ជិត១ម៉ឺន៤ពាន់នាក់ មកពី៨៧ ប្រទេស ដែលបានធ្វើឱ្យកម្ពុជាបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងឆ្នាំ២០២៤ គឺមានអ្នកចូលរួមរត់ច្រើនជាងគេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «កីឡារស់ក្នុងសន្ដិភាព» គឺជាពាក្យស្លោកដ៏ស័ក្ដិសមបំផុតសម្រាប់កម្ពុជា និងពិភពលោក នាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយសម្ដេចធិបតី សង្ឃឹងថា ព្រឹត្ដិការណ៍នេះ នឹងនាំជូនអត្តពលិកជាតិ និងអន្ដរជាតិនៅស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្ដៅពោរពេញដោយអនុស្សាវរីយ៍ល្អ ដែលមិនអាចបំភ្លេចបាន៕

 

អត្ថបទទាក់ទង