Khmer First Close

ស្ពានដែកបេឡេ ដែលបានផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ កាលពីថ្ងៃទី២៤ តុលា ២០២៤ នៅពេលនេះបានសម្រេចការសាងសង់ ១០០% និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 217
ស្ពានដែកបេឡេ ដែលបានផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ កាលពីថ្ងៃទី២៤ តុលា ២០២៤ នៅពេលនេះបានសម្រេចការសាងសង់ ១០០% និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ស្ពានដែកបេឡេ ដែលបានផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ កាលពីថ្ងៃទី២៤ តុលា ២០២៤ នៅពេលនេះបានសម្រេចការសាងសង់ ១០០% និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន

ស្ពានដែកបេឡេ ដែលបានផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ កាលពីថ្ងៃទី២៤ តុលា ២០២៤ នៅពេលនេះបានសម្រេចការសាងសង់ ១០០% និងបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។ 

ស្ពានដែកបេឡេនេះ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី ពីព្រោះថាផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ ។ 

ខ្ញុំសូមអរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប និងរដ្ឋបាលខេត្តរតនគិរី ដែលបានសហការគ្នាធ្វើការសាងសង់ស្ពាននេះបានយ៉ាងឆាប់រហ័ស តាមបទបញ្ជារបស់ខ្ញុំដើម្បីជាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង