Khmer First Close

តើ «ផ្ការីករបស់រាជរដ្ឋាភិបាល» ខុសពីក្រុមប្រឆាំងយ៉ាងដូចម្តេច?

ដោយ៖ សម្បត្តិ កិត្យា ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ 138
តើ «ផ្ការីករបស់រាជរដ្ឋាភិបាល» ខុសពីក្រុមប្រឆាំងយ៉ាងដូចម្តេច? តើ «ផ្ការីករបស់រាជរដ្ឋាភិបាល» ខុសពីក្រុមប្រឆាំងយ៉ាងដូចម្តេច?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តកសាងសមិទ្ធផលនានាបន្ថែមទៀតឱ្យកាន់តែរីកច្រើនឡើងៗ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ នេះគឺជាអត្ថន័យនៃផ្ការីករបស់រាជរដ្ឋាភិបាល ដែលខុសពីផ្ការីករបស់ ក្រុមប្រឆាំង ដែលតែងតែបំផុសចលនាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីករបស់រាជរដ្ឋាភិបាល គឺជាផ្ការីកនៃកំណើនសេដ្ឋកិច្ចជាតិ ជាផ្ការីកនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាសរសៃឈាម សេដ្ឋកិច្ចជាតិ ធ្វើយ៉ាងណាដើម្បីឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ផ្តល់ផលប្រយោជន៍ផ្ទាល់ប្រជាជនកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការខិតខំកសាងស្ថាបនាផ្លូវដែលជួយជំរុញប្រទេសជាតិឱ្យកាន់តែរីកចម្រើននោះ ក៏ដើម្បីបានផលទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន និងនិយាយជារួម គឺដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ដែលមានតម្រូវការធ្វើដំណើរ និងស្វែងរកការងារធ្វើ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តកសាងសមិទ្ធផលជាក់ស្តែងបន្ថែមទៀតដើម្បីជាតិនិងប្រជាជន ហើយជាពិសេសនៅពេលដែលជួបការលំបាក គឺរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោលពលរដ្ឋឡើយ៕

អត្ថបទទាក់ទង