Khmer First Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ហេតុអ្វីត្រូវប្រគល់សិទ្ធិជ្រើសរើសគ្រូនិងនាយកសាលាឱ្យទៅមន្ទីរអប់រំ ជំនួសឱ្យអភិបាលស្រុក?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 213
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ហេតុអ្វីត្រូវប្រគល់សិទ្ធិជ្រើសរើសគ្រូនិងនាយកសាលាឱ្យទៅមន្ទីរអប់រំ ជំនួសឱ្យអភិបាលស្រុក? សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ហេតុអ្វីត្រូវប្រគល់សិទ្ធិជ្រើសរើសគ្រូនិងនាយកសាលាឱ្យទៅមន្ទីរអប់រំ ជំនួសឱ្យអភិបាលស្រុក?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពិតជាសំខាន់ណាស់ ហើយការជ្រើសរើសគ្រូកាន់តែសំខាន់ ព្រោះបើយើងរើសតែបរិមាណហើយគ្មានគុណភាពគឺមានបញ្ហា ប៉ុន្តែគ្រូថ្នាក់មតេ្តយ្យនិងបឋម មិនចាំបាច់មានកម្រិតគុណវុឌ្ឍិដូចគ្រូថ្នាក់លើនោះទេ ប៉ុន្តែត្រូវមានស្តង់ដាកម្រិតណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការជ្រើសរើសគ្រូត្រូវអោយច្បាស់ ហើយសម្តេចបានស្នើឱ្យអភិបាលខេត្តប្រគល់សិទ្ធិជ្រើសរើសគ្រូឱ្យមន្ទីរអប់រំជាអ្នកជ្រើសរើសគ្រូ ទោះបីការិយាល័យស្រុកជាសេនាធិការធ្វើការក្ដី ក៏ពុំត្រូវឱ្យអភិបាលស្រុកជាអ្នករើសគ្រូ ឬរើសនាយកសាលានោះទេ ព្រោះអភិបាលស្រុកខ្លះជាអតីតទាហាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ត្រូវរើសគ្រូថ្នាក់បឋមឱ្យបានត្រូវ ពោលគឺទាំងនាយកសាលានិងគ្រូ ត្រូវតែមានគុណវុឌ្ឍិ ហើយត្រូវប្រគល់សិទ្ធិនិងសហការជាមួយជំនាញ ព្រោះអភិបាលស្រុកខ្លះមិនមានជំនាញទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទទាក់ទង