Khmer First Close

ទោះបីជាពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវការពេលសម្រាកបន្ថែម និងសូមអធ្យាស្រ័យមិត្តភក្តិបរទេសដែលត្រូវចូលជួប តែត្រូវលុបចោលវិញ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 163
ទោះបីជាពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវការពេលសម្រាកបន្ថែម និងសូមអធ្យាស្រ័យមិត្តភក្តិបរទេសដែលត្រូវចូលជួប តែត្រូវលុបចោលវិញ ទោះបីជាពីជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ត្រូវការពេលសម្រាកបន្ថែម និងសូមអធ្យាស្រ័យមិត្តភក្តិបរទេសដែលត្រូវចូលជួប តែត្រូវលុបចោលវិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការ បានបញ្ជាក់ឱ្យដឹងថា បើទោះបីសម្តេចជាពីជំងឺកូវីដ១៩ ក្តី ប៉ុន្តែសម្តេចត្រូវការពេលវេលាសម្រាកបន្ថែមទៀត។

ក្នុងពេលសម្រាកនេះ សម្តេចសូមអធ្យាស្រ័យដល់មិត្តភក្តិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួន ដែលត្រូវចូលជួបសម្តេច តែត្រូវលុបចោលវិញ។ សម្តេចសង្ឃឹមថានឹងជួបគ្នានៅពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតមួយសន្លឹមអមដោយខ្លឹមសារដូច្នេះថា «ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ហើយក្តី តែខ្ញុំនៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្ដិបរទេស ពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំតាមកម្មវិធីគ្រោងទុក តែត្រូវបានលុបចោលវិញ។ សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយទៀត»៕

អត្ថបទទាក់ទង