Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ បើសិនករណីប៉ុនប៉ងឃាតកម្មនៅថ្ងៃទី២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាបបានសម្រេច កម្ពុជាក៏មិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 173
សម្តេចតេជោ ហ៊ុន សែន៖ បើសិនករណីប៉ុនប៉ងឃាតកម្មនៅថ្ងៃទី២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាបបានសម្រេច កម្ពុជាក៏មិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន៖ បើសិនករណីប៉ុនប៉ងឃាតកម្មនៅថ្ងៃទី២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាបបានសម្រេច កម្ពុជាក៏មិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖

ថ្ងៃ២៤ កញ្ញា ២០២៥ នេះ ជាខួបលើកទី២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។

ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និងបន្តនៅជាមួយប្រជាជនដើម្បីបន្តអនុវត្តនយោបាយឈ្នះ-ឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលសម្រេចបាននៅថ្ងៃ២៩ ធ្នូ ១៩៩៨។

ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេ តែខ្ញុំគួរតែបញ្ជាក់ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ-ឈ្នះបានស្លាប់ទៅហើយនិងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនឹងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់។

គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិងសង្ឃឹមថានឹងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕

អត្ថបទទាក់ទង