Khmer First Close

តើការកសាងធនធានមនុស្សផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 145
តើការកសាងធនធានមនុស្សផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តើការកសាងធនធានមនុស្សផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសមួយអាចខ្លាំងទៅបានទាល់តែយើងមានធនធានមនុស្សខ្លាំង។ ប្រទេសមួយអាចមានអរិយ្យធម៌រុងរឿងបាន ទាល់តែមានធនធានមនុស្សពូកែ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅពេលដែលរាជរដ្ឋាភិបាលចង់ទាញអ្នកវិនិយោគឱ្យបង្កើតឧស្សាហកម្មថ្មីដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងមុន និងមានតម្លៃខ្ពស់ជាងមុន អ្នកវិនិយោគនឹងសួរយើងថា តើយើងមានវិស្វករប៉ុន្មាននាក់? មានកម្មករជំនាញប៉ុន្មាននាក់? មានអ្នកគ្រប់គ្រងប៉ុន្មាននាក់? សម្តេចថា ប្រសិនបើយើងខ្វះខាតមូលធនមនុស្សឬធនធានមនុស្ស យើងខ្សោយពិបាកបណ្តុះបណ្តាល ប្រាកដណាស់ អ្នកវិនិយោគនឹងជ្រើសរើសប្រទេសផ្សេងជាទីតាំងសម្រាប់ការវិនិយោគរបស់គេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើយើងគ្មានធនធានមនុស្សរឹងមាំ យើងមិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃបានទេ ពោលគឺបើក្រុមហ៊ុនមួយចង់មកវិនិយោគនៅកម្ពុជាគ្រាន់តែស្តង់ដារគណនេយ្យរកមនុស្សមិនបានផង ហើយបើរដ្ឋាភិបាលមិនមានស្តង់ដារមួយដែលអន្តរជាតិត្រូវការនោះទេ ក៏គេមិនមកវិនិយោគនៅប្រទេសយើងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង