Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យចាញ់បោកជាប់គុកដោយសារតែការញុះញង់ធ្វើបាតុកម្ម

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1417
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យចាញ់បោកជាប់គុកដោយសារតែការញុះញង់ធ្វើបាតុកម្ម សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋកុំឱ្យចាញ់បោកជាប់គុកដោយសារតែការញុះញង់ធ្វើបាតុកម្ម

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យចាញ់បោកជាប់គុកដោយសារតែការញុះញង់ធ្វើបាតុកម្មឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានបដិសេធមិនឱ្យមានការធ្វើបាតុកម្មឡើយ ហើយអ្នកដែលរឹងរូសនៅតែធ្វើ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កុំស្អីឡើងធ្វើបាតុកម្មឱ្យសោះ ពីព្រោះនេះជាកំហុសផ្ទាល់របស់អ្នកខ្លួនឯង ហើយម្យ៉ាងទៀត អ្នកឯងបានធ្វើជាថៅកែបាតុកម្មយូរហើយ៕

អត្ថបទទាក់ទង