ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជា នឹងនៅតែបន្តចរចាបន្ថែមទោះពីទទួលបានការបញ្ចុះពន្ធនាំចូលអាមេរិក ១៩% ដែលអាចធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាទទួលអត្រាទទួលបាន ១៩% នៅពេលនេះ ប៉ុន្តែកម្ពុជានៅតែបន្តចរចាបន្ថែមទៀតឱ្យបានទាបជាង១៩% នៅលើទំនិញផ្សេងៗទៀត ដែលជាទំនិញអាទិភាពរបស់កម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកនឹងបន្តបញ្ចុះអត្រាពន្ធដល់ប្រទេសកម្ពុជាយើងបន្ថែមទៀត ទៅលើមុខទំនិញផ្សេងៗរបស់កម្ពុជា ស្របពេលដែលកម្ពុជា បានសម្រេចយកពន្ធ ០% ពីទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញ៕