Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ បទឈប់បាញ់ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិ ដើម្បីសម្រេចបំណងរួមសម្រាប់សន្តិភាពនៅក្នុងតំបន់

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 184
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ បទឈប់បាញ់ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិ ដើម្បីសម្រេចបំណងរួមសម្រាប់សន្តិភាពនៅក្នុងតំបន់ អ្នកនាំពាក្យក្រសួងការពារជាតិ ៖ បទឈប់បាញ់ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិ ដើម្បីសម្រេចបំណងរួមសម្រាប់សន្តិភាពនៅក្នុងតំបន់

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលប្រព្រឹត្តទៅនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានោះផងដែរ លោកជំទាវជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា នៅក្នុងជំនួបនោះផងដែរ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួល ដើម្បីអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR )និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT)ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ អោយបានត្រឡប់មកវិញនូវសន្តិភាពឆាប់រហ័សជាទីបំផុត៕

អត្ថបទទាក់ទង