Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃថា បានចាប់ទាហានខ្មែរម្នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 151
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃថា បានចាប់ទាហានខ្មែរម្នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃថា បានចាប់ទាហានខ្មែរម្នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង៤:០០ រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កម្ពុជាសូមច្រានចោលទាំងស្រុងនូវការផ្សាយគ្មានមូលដ្ឋានបង្កើតសាច់រឿង គ្មានភ័ស្តុតាង មិនទាន់មានការស៊ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជារបស់សារព័ត៌មានថៃមួយចំនួន។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថៃបានផ្សាយព័ត៌មានមិនពិតដោយប្រឌិតលើកឡើងថា បានចាប់ទាហានខ្មែរម្នាក់មកពីបញ្ជាការដ្ឋានអង្គរក្សហៅកាត់ថា (BHQ) និងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះដើម្បីបញ្ជូនព័ត៌មានចលនាយោធាថៃមកកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទមិនអនុញ្ញាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួនដូចរូបថតដែលភាគីថៃបានបង្ហាញនោះ ឱ្យចូលបម្រើក្របខណ្ឌការងារណាមួយរបស់កងកម្លាំងរបស់យើងជាដាច់ខាត។ បន្ថែមពីលើនេះ ក្រសួងការពារជាតិជំរុញឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការផ្សាយព័ត៌មានមិនពិត ប្រឌិត និងគ្មានមូលដ្ឋានច្បាស់លាស់ដែលនេះបង្ហាញពីភាពគ្មានវិជ្ជាជីវ:ក្នុងស្ថាប័នសារព័ត៌មាន៕

អត្ថបទទាក់ទង