Khmer First Close

ការបង្ហោះផ្សាយរបស់ Facebook ដែលមានភ្ជាប់មកនេះ ជាព័ត៌មានក្លែងក្លាយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 136
ការបង្ហោះផ្សាយរបស់ Facebook ដែលមានភ្ជាប់មកនេះ ជាព័ត៌មានក្លែងក្លាយ ការបង្ហោះផ្សាយរបស់ Facebook ដែលមានភ្ជាប់មកនេះ ជាព័ត៌មានក្លែងក្លាយ

យោងតាមការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមរបស់ PR Cambodian Government នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខ្លឹមសារដែលបានបង្ហោះដូចមានភ្ជាប់មកជាមួយនេះគឺជាព័ត៌មានក្លែងក្លាយក្នុងគោលបំណងធ្វើឱ្យមហាជនយល់ច្រឡំនិងបង្កភាពចលាចល។ ជាក់ស្ដែងនេះជាការបង្ហាត់ បង្រៀនកម្មកររោងចក្រអំពីការបង្ការទប់ស្កាត់គ្រោះមហន្តរាយដោយសារអគ្គិភ័យ ក្នុងរោងចក្រមួយកន្លែងនៅភ្នំពេញតែប៉ុណ្ណោះ។

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ។ សូមប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋនិងកុំជឿលើការបង្ហោះផ្សាយរបស់គណនីដែលគ្មានប្រភពច្បាស់លាស់៕

អត្ថបទទាក់ទង