Khmer First Close

តើអាកាសយានដ្ឋានអន្តរជាតិតេជោ កើតឡើងដោយសារការខ្ចីលុយបរទេសវិនិយោគមែនឬ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 154
តើអាកាសយានដ្ឋានអន្តរជាតិតេជោ កើតឡើងដោយសារការខ្ចីលុយបរទេសវិនិយោគមែនឬ? តើអាកាសយានដ្ឋានអន្តរជាតិតេជោ កើតឡើងដោយសារការខ្ចីលុយបរទេសវិនិយោគមែនឬ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងមកមានមតិមួយចំនួនតែងលើកឡើងថា រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកវិនិយោគកសាងព្រលានយន្តហោះថ្មី ស្របពេលខ្លួនជាប្រទេសក្រីក្រ ដែលការលើកឡើងដូចនេះមិនមែនជាការពិតនោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងវិនិយោគរបស់វិស័យឯកជនក្នុងស្រុករបស់ប្រទេសកម្ពុជា មិនមែនខ្ចីលុយពីបរទេសនោះឡើយ ពោលគឺកើត ឡើងពីការចូលរួមរបស់វិស័យឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសមានមោទនភាពក្រៃលែងដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ខណៈអាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា៕

អត្ថបទទាក់ទង