Khmer First Close

តើសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបបែបណាខ្លះចំពោះទស្សនៈអវិជ្ជមានដែលថា «ខ្មែរក្រចាំបាច់ធ្វើព្រលានធំធ្វើអ្វី»?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 142
តើសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបបែបណាខ្លះចំពោះទស្សនៈអវិជ្ជមានដែលថា «ខ្មែរក្រចាំបាច់ធ្វើព្រលានធំធ្វើអ្វី»? តើសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបបែបណាខ្លះចំពោះទស្សនៈអវិជ្ជមានដែលថា «ខ្មែរក្រចាំបាច់ធ្វើព្រលានធំធ្វើអ្វី»?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះថ្មីគឺជាមោទនភាពដែលប្រជាពលរដ្ឋយើងរីករាយអបអរសាទរទោះបីជាមិនទាន់មានដូចប្រទេសគេ ប៉ុន្តែយើងមានមោទនភាពដែលយើងដើរមកដល់ទីនេះ។ ពិតណាស់ គ្មានអ្វីល្អឥតខ្ចោះ ហើយតម្រូវចិត្តគ្រប់គ្នានោះទេ ដែលកន្លងទៅមានទស្សនៈមួយចំនួនតូចលើកឡើងថា ខ្មែរក្រចាំបាច់ធ្វើព្រលានធំធ្វើអ្វី។

ថ្លែងនៅក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ» នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនឹងយើងមានទស្សនៈសប្បាយរីករាយ បើសិនជាមានការអោយយោបល់ ការឆ្លើយតបជាមួយនឹងទស្សនៈអវិជ្ជមានគឺមាន២ ពោលគឺទីមួយ បើសិនជាការលើកឡើងនោះមិនពិតយើងត្រូវបង្ហាញការពិត កុំអោយមានការយល់ច្រឡំ ទីពីរ អ្វីដែលជាស្នូលគឺត្រូវទទួលស្គាល់ទោះបីជាវិជ្ជមានឬអវិជ្ជមានគឺយើងត្រូវធ្វើយ៉ាងណាពង្រឹងនិងការកែលម្អអោយកាន់តែរឹងមាំ នេះគឺជាទស្សនៈដែលយើងត្រូវយកទៅពង្រឹងព្រលានថ្មីនេះ។ សម្ដេចថ្លែងថា «កុំប្រញាប់ឆ្លើយបដិសេធ ប៉ុន្ដែត្រូវបំភ្លឺបកស្រាយជុំវិញព័ត៌មានមិនពិតដែលកើតមានឡើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវអោយខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ» ពោលគឺគ្មានអ្នកណាជួយយើងក្រៅពីយើងជួយខ្លួនឯងនោះទេ ដូច្នេះហើយយើងត្រូវតែរួមគ្នា ដោយមិនពឹងផ្អែក មិនមើលបំណាំគ្នានោះទេ ដើម្បីអោយព្រលានយើងខ្លាំងមិនត្រឹមតែកន្លែងស្កឹមស្កៃនោះទេ ប៉ុន្តែត្រូវលើកកម្ពស់ទាំងសេវាកម្ម និងគ្រប់បែបយ៉ាងនៅក្នុងព្រលានថ្មីអោយកាន់តែល្អប្រសើរ និងត្រូវការសហការគ្នាគ្រប់គ្នា៕

អត្ថបទទាក់ទង