Khmer First Close

តើរាជរដ្ឋាភិបាលពិតជាបាននៅស្ងៀមស្ងាត់ចំពោះបញ្ហាព្រំដែនដូចការលើកឡើងមួយចំនួនដែរឬទេ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 148
តើរាជរដ្ឋាភិបាលពិតជាបាននៅស្ងៀមស្ងាត់ចំពោះបញ្ហាព្រំដែនដូចការលើកឡើងមួយចំនួនដែរឬទេ? តើរាជរដ្ឋាភិបាលពិតជាបាននៅស្ងៀមស្ងាត់ចំពោះបញ្ហាព្រំដែនដូចការលើកឡើងមួយចំនួនដែរឬទេ?

ថ្លែងនៅក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ» នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនជាបញ្ហាស្មុគស្មាញ ប៉ុន្តែការជ្រើសរើសក្នុងការដោះស្រាយគឺយកវិធីសាស្រ្តសន្តិវិធីនិយាយគ្នា ហើយយើងក៏បានអនុវត្តន៍រួចហើយជាមួយថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ ប៉ុន្ដែបញ្ហាជម្លោះព្រំដែនកម្ពុជាប្រកាន់ភ្ជាប់នូវយន្តការដោះស្រាយបញ្ហាដូចទៅនឹងគោលការណ៍ប្រទេសអាស៊ានដទៃទៀតធ្វើពោលគឺមានគណៈកម្មាការព្រំដែន មានច្បាប់អន្តរជាតិ មានសន្ធិសញ្ញា អនុសញ្ញា ដែលយើងធ្វើ២០ឆ្នាំហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់ប៉ុន្តែមិនស្ងៀមទេ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក។ ជាក់ស្តែងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់គឺតែងតែនៅជាមួយកងទ័ព និងប្រជាជន ដោយរាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋចោលនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាល ដោយយើងមិនបោះបង់ចោលសិទ្ធិចរចារឿងព្រំដែននោះទេ ហើយសម្តេចក៏បានស្នើអោយអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា៕

អត្ថបទទាក់ទង