Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវរូបរួមគ្នារស់ ចែកគ្នារស់ ដោយនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3399
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវរូបរួមគ្នារស់ ចែកគ្នារស់ ដោយនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវរូបរួមគ្នារស់ ចែកគ្នារស់ ដោយនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការដំឡើងប្រាក់បៀរវត្សរ៍ជូនដល់កម្មករ-និយោជិតក្នុងវិស័យកាត់ដេរនិងដេរស្បែកជើងនៅកម្ពុជា គឺជាការយកចិត្តទុកខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករ-និយោជិត ឲ្យកាន់តែប្រសើរឡើង ខណៈពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការដំឡើងប្រាក់ខែដល់កម្មករ-និយោជិត គឺជាការចែកគ្នារស់ ទាំងនិយោជក ទាំងនិយោជិត និងដើម្បីរក្សាលំនឹងការវិនិយោគក្នុងស្រុក និងជាភាពទាក់ទាញបន្ថែមទៀតសម្រាប់ការវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចធិបតីបញ្ជាក់ថា បើការដំឡើងប្រាក់បៀវត្សរ៍ច្រើនពេក ច្បាស់ជាធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ឱកាសនៃការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ខណៈពេលដែលប្រទេសដទៃទៀតកម្មករ-និយោជិត មានប្រាក់បៀវត្សរ៍តិចជាងឆ្ងាយកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ស្មារតីដែលយើងត្រូវរួមគ្នា រស់តិច ឬច្រើន យើងចែកគ្នារស់ ត្រូវនាំគ្នាថែរក្សាឆ្នាំងបាយ និងបង្កើនអង្ករក្នុងឆ្នាំង និងរកឱកាសពង្រីកការងារបន្ថែមទៀត ដោយបង្កើនរោងចក្រឱ្យកាន់តែច្រើន ដើម្បីបងប្អូនយើងមានការងារធ្វើទាំងអស់គ្នា៕

អត្ថបទទាក់ទង