Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជា កើតឡើងពីគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 139
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជា កើតឡើងពីគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជា កើតឡើងពីគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាជនទូទាំងប្រទេស ពិតជាមានមោទនភាពក្រៃលែង ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយនឹងសកលលោកទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សបញ្ជាក់ឱ្យឃើញពីការរីកចម្រើនសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងបានកំពុងបានតភ្ជាប់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកកាន់តែទូលំទូលាយស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនោះផងដែរ សម្តេចធិបតី បានគូសរំលឹកផងដែរថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទិសនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តកណ្តាល តាកែវ កែប និងកំពត ដែលបានគិតគូរគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងបរិការ៕

អត្ថបទទាក់ទង