Khmer First Close

កិច្ចប្រជុំពិសេសលើកទី២ (GBC) បានបញ្ចប់ដោយជោគជ័យដោយអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនិងសេចក្តីថ្លែងការណ៍រួម

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 155
កិច្ចប្រជុំពិសេសលើកទី២ (GBC) បានបញ្ចប់ដោយជោគជ័យដោយអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនិងសេចក្តីថ្លែងការណ៍រួម កិច្ចប្រជុំពិសេសលើកទី២ (GBC) បានបញ្ចប់ដោយជោគជ័យដោយអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនិងសេចក្តីថ្លែងការណ៍រួម

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័តនិងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

Press Release
Unofficial Translation

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public and both domestic and international media outlets of the following:

The 2nd Special General Border Committee (GBC) Meeting commenced this morning and concluded at 11:30 AM, in Kuala Lumpur, Malaysia, Co-chaired by His Excellency General Tea Seiha, Deputy Prime Minister, Minister of National Defence of the Kingdom of Cambodia, and His Excellency General Nattaphon Nakphanit, Minister of National Defense of the Kingdom of Thailand.

Concerning the outcomes of the 2nd Special Meeting of the Cambodia-Thailand General Border Committee (GBC), both parties adopted and signed the Joint Agreed Minutes and Joint Statement of the 2nd Special Meeting, affirming a strong commitment to fully and effectively implementing these significant outcome documents.

អត្ថបទទាក់ទង