Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងកសិកម្ម រំពឹងពីកំណើនឥណទានអត្រាការប្រាក់ទាប ក្នុង២០២៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 1288
ក្រសួងកសិកម្ម រំពឹងពីកំណើនឥណទានអត្រាការប្រាក់ទាប ក្នុង២០២៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ក្រសួងកសិកម្ម រំពឹងពីកំណើនឥណទានអត្រាការប្រាក់ទាប ក្នុង២០២៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ បានថ្លែងថា ក្នុងឆ្នំា២០២៣នះ ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាប នឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់ នៅក្នុងវិស័យកសិកម្ម។
លោកបានបញ្ជាក់ថា ៖ «ឥណទានការប្រាក់ទាបនឹងតូ្រវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយដល់អនុវត្តការច្រងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទានប្រមាណ៣៨០លានដុល្លារអាមរិក រួចហើយដល់កសិករ និងអ្នកកែច្នផលិតផលកសិកម្មដល់ជាង៦០ភាគរយ នៃឥណទាននះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ទៅ ៥,៥ភាគរយប៉ុណ្ណោះ»។

អត្ថបទទាក់ទង