Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូចនាករចំនួន ៥ គឺដើម្បីជួយបង្កើនចំណូលជូនប្រជាពលរដ្ឋឱ្យកើនឡើង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 179
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូចនាករចំនួន ៥ គឺដើម្បីជួយបង្កើនចំណូលជូនប្រជាពលរដ្ឋឱ្យកើនឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូចនាករចំនួន ៥ គឺដើម្បីជួយបង្កើនចំណូលជូនប្រជាពលរដ្ឋឱ្យកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអណត្តិទី ៧នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវសូចនាករធំៗចំនួន៥
គឺកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំណុចទី ១ ២ និងទី៣ គឺសំខាន់ណាស់ ដែលវាពាក់ព័ន្ធជាមួយបងប្អូនកម្មករ-កម្មការិនីតែម្តង ពោលគឺសូចនាករទី១និងទី២ ធ្វើយ៉ាងណាឱ្យមូលដ្ឋានសេដ្ឋកិច្ចរឹងមាំឡើង តាមរយៈគ្រប់វិស័យទាំងអស់ ដោយពឹងផ្អែកទៅលើមូលដ្ឋានបង្កើតការងារជាធំ ហើយទី៣, ទី៤ និងទី៥ គឺត្រូវចែកផលទាំងអស់ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលលំបាកជាងគេ ដើម្បីលើកជីវភាពពួកគាត់ឱ្យកើនឡើង និងឱ្យមាននិរន្តរភាព។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នេះជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាល បានខិតខំធ្វើច្រើនអណត្តិមកហើយ ហើយក៏ជាគោលដៅធំ ដែលត្រូវបន្តធ្វើនៅអណត្តិទី៧ សម្រាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត។ ដូចនេះ ក្នុងរយៈពេល ២៥ឆ្នាំ យើងត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរុញប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕


អត្ថបទទាក់ទង