Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 223
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីបញ្ចប់សង្រ្គាម ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ ហើយអត្រាភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាលំដាប់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ដើម្បីជួយគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនទុកអ្នកណាម្នាក់ចោល ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យជីវភាពប្រជាជនយើង កាន់តែប្រសើរឡើងផងដែរ៕

អត្ថបទទាក់ទង