Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បដិមាបុរាណ ២អង្គ កសិករបានប្រទះឃើញកប់ក្នុងដី មានអាយុកាលជាង ១ពាន់ឆ្នាំ នៅខេត្តតាកែវ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ សង្គម 75
បដិមាបុរាណ ២អង្គ កសិករបានប្រទះឃើញកប់ក្នុងដី មានអាយុកាលជាង ១ពាន់ឆ្នាំ នៅខេត្តតាកែវ បដិមាបុរាណ ២អង្គ កសិករបានប្រទះឃើញកប់ក្នុងដី មានអាយុកាលជាង ១ពាន់ឆ្នាំ នៅខេត្តតាកែវ

នៅព្រឹកថ្ងៃព្រហត្បត្តិ៍ ទី ៤ ខែមករា ឆ្នាំ ២០២៤ នេះ ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយនឹងស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានធ្វើការប្រគល់-ទទួលវត្ថុបុរាណចំនួន២អង្គ៖

១-ព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិ៖ កម្ពស់ ០.៨ម ព្រះភ្នែន ០.៦៧ម

២-ព្រះពុទ្ធរូបទ្រង់ឈរ៖ កម្ពស់ ១.៥ម៉ែត្រ ជើងទម្រ ០.៦៧ម

បដិមាបុរាណទាំងពីរអង្គ ធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា ដែលបានប្រទះឃើញដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វត្ថុបុរាណទាំងនេះ ត្រូវបានបញ្ជូនទៅតម្កល់ និងថែរក្សានៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃជាតិ៕




ប្រភពអត្ថបទ ៖ AMS Infotainment

អត្ថបទទាក់ទង