Khmer First Close

ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ 480
ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ថ្លែងនៅក្នុងកិច្ចជំនួបនោះឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង ហើយក្នុងកិច្ចជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំងក៏បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែករវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងបារាំងក្នុងរយៈកាល២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មកនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនោះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។

នៅក្នុងឱកាសនោះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ជាពិសេសនៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះតែម្តង។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការ ជាមួយប្រធានព្រឹទ្ធសភាបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូក៏បាន ក៏ធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដោយមានការទទួល និងបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីឯកឧត្តម Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភា សាធារណរដ្ឋបារាំងផងដែរ៕



អត្ថបទទាក់ទង