Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ត្រូវសាងសង់ប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 736
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ត្រូវសាងសង់ប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ត្រូវសាងសង់ប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់

សម្តេចធិបតី បានថ្លែងថា ជាការពិតការប្រកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅព្រឹកនេះ គឺមានការសហការល្អ និងការត្រៀមលក្ខណៈបានប្រសើររវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ដែលបានខិតខំជំរុញល្បឿនការងាររៀបចំទីតាំងការដ្ឋានសាងសង់នេះឡើង អមដោយសម្ភារៈបរិក្ខា និងគ្រឿងចក្រគ្រប់គ្រាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ។

សម្តេចធិបតី បានថ្លែងបន្តថា ការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងវិស្វករជំនាញទាំងអស់របស់ភាគីទាំងពីរ គឺពិតជាមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីធានាឱ្យដំណើរការសាងសង់នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ តាមផែនការ។ ជាមួយកិច្ចខិតខំប្រឹងប្រែងដ៏សកម្មនេះ និងការសម្រេចបានសមិទ្ធផលផ្លូវស្ពានជាច្រើនហូរហែរ តាមរយៈការដាក់ឱ្យដំណើរការប្រកាសសម្ពោធការបើកការដ្ឋាននៅថ្ងៃនេះ ជាការតភ្ជាប់ការដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រជាពលរដ្ឋពីតំបន់មួយទៅកាន់តំបន់មួយ បានល្អប្រសើរ៕




អត្ថបទទាក់ទង