Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 786
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោដែលកំពុងសាងសង់នៅពេលនេះ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោដែលសាងសង់នៅទីនេះ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជួយដល់សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ការហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននឹងកើតឡើងបន្ថែមទៀត បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឲ្យដំណើរការ៕

អត្ថបទទាក់ទង