Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែម និងកាត់បន្ថយចំណុចអវិជ្ជមាន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 863
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែម និងកាត់បន្ថយចំណុចអវិជ្ជមាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែម និងកាត់បន្ថយចំណុចអវិជ្ជមាន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់កិច្ចការចំនួន២លើគ្រប់វិស័យ គឺទីមួយ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទីពីរ កាត់បន្ថយចំណុចអវិជ្ជមាន ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរ ការពង្រីកសមិទ្ធផលវិជ្ជមាននោះ គឺការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពដើម្បីផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាលនេះ គឺត្រូវតែបន្តធ្វើជារៀងរាល់អាណត្តិដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានណែនាំឱ្យពង្រឹងការជ្រើសរើសពេទ្យផងដែរ ស្របតាមទិសដៅ «បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»៕

អត្ថបទទាក់ទង