កាន់តែកក្រើកម្តងទៀត!! GANZBERG នាំគុនខ្មែរទៅអុកឡុកដល់ទឹកដីបារាំង
ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ GANZBERG ដែលបាននាំគុនខ្មែរទៅផ្សព្វផ្សាយដល់ទឹកដី ប្រទេសបារាំង។ កីឡាករប្រដាល់គុនខ្មែរកម្ពុជាជិត១០រូប នឹងចេញដំណើរទៅប្រកួតនៅលើទឹកដីប្រទេសបារាំងនាពេលខាងមុខឆាប់ៗនេះ ដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែរក្រវាត់ WKF (ពិភពគុនខ្មែរ)។
កីឡាករគុនខ្មែរដែលនឹងចេញទៅប្រកួតនៅប្រទេសបារាំងនៅថ្ងៃទី២ ខែមិថុនា ខាងមុខនៅទីក្រុងប័រដូ រួមមាន កីឡាករ ឈឿង ល្វៃ ប៉ះ Omar Samb ក្នុងតំណែងគូឯក,កីឡាករ លន បញ្ញា ប៉ះ Omar Bathily, កីឡាករ ទួន ស្រីពិន ប៉ះ Marika Orel , និង កីឡាករសៀង ហៃ ដែលកំពុងហ្វឹកហាត់នៅប្រទេសបារាំង ប៉ះជាមួយកីឡាករ Mazouz។
ដោយឡែកអ្នកប្រដាល់កម្ពុជាចំនួន២រូប គឺកីឡាករ ឃឹម បូរ៉ា និង ឈុត សេរីវ៉ាន់ថង ដែលប្រកួតបេក្ខភាព ម៉ារ៉ាតុន ដណ្ដើមខ្សែក្រវាត់ KSF ក្នុងប្រភេទទម្ងន់ Light Weight 61kg។ អ្វីដែល ពិសេសជានេះទៅទៀត ក្រុមហ៊ុន GANZBERG បានផ្តល់ជូនកាដូយក្សឡាន ១គ្រឿង លើកស្ទួយវិស័យគុនខ្មែរគឺឡាន Pick Up BT-50 ខ្លាញ់គោ សម្រាប់កីឡាករ ឃឹម បូរ៉ា និងឈុត សេរីវ៉ាន់ថង។
GANZBERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ការធ្វើប្រកួតនៅបារាំងលើកនេះ គឺយើងបានផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនមែននិយាយចេះតែនាំគុនខ្មែរទៅកាន់កម្រិតពិភពលោកនោះទេ៕
GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក, GANZBERG ស្រលាញ់គុនខ្មែរ, សូមពិសារដោយការទទួលខុសត្រូវ!