Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៤៧ម្រោង មានទឹកសរុបប្រមាណ២៧០០លានដុល្លារអាមេរិក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 727
រយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៤៧ម្រោង មានទឹកសរុបប្រមាណ២៧០០លានដុល្លារអាមេរិក រយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៤៧ម្រោង មានទឹកសរុបប្រមាណ២៧០០លានដុល្លារអាមេរិក

រយៈពេលប្រាំខែគិត ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោង វិនិយោគដែលចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន១៤៧ម្រោងមានទឹកប្រាក់វិនិយោគ សរុប ប្រមាណ២៧០០លានដុល្លារអាមេរិក។

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករកូរ៉េក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើលទ្ធផលនេះថា   នេះគឺជាលទ្ធផលដែលបានមកពីការដើរទាក់ម៉ូយរបស់សម្ដេច  និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតហើយលទ្ធផលនេះ  ក៏មិនទាន់គិតចាប់តាំងពីការកកើតរាជរដ្ឋាភិបាលថ្មីក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ នោះដែរ ពោលគឺគិតពីខែមករា ដល់ខែឧសភា ២០២៤នេះតែប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា  នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច នៅក្នុងប្រទេសកូរ៉េរយៈពេលប៉ុន្មានថ្ងៃនេះ ក៏បានជួបជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយឃើញថា កូរ៉េ បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បើតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសែតលោកថា កម្ពុជា  គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្ដោតលើតែវិនិយោគិនកូរ៉េប៉ុណ្ណោះ។ ការបង្កើតតំបន់សេដ្ឋកិច្ចនេះ នឹងសម្រួលដល់ការវិនិយោគពីប្រទេសកូរ៉េ មកកាន់កម្ពុជាបានច្រើនហើយក៏អាចទាក់ទាញវិនិយោគិនពីបណ្តាប្រទេសដទៃចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសនេះ កម្ពុជា ក៏បានជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើ វិនិយោគិន ជប៉ុន និងវិនិយោគិន ចិនពោលគឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើវិនិយោគិ នមកពីប្រទេសមួយៗតែម្ដង ដែលនឹងធ្វើឱ្យវិនិយោគិនប្រទេសនោះ មានភាពងាយស្រួលជាងមុន។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានបង្ហាញឱ្យឃើញថា  រយៈពេល បួនខែកន្លងទៅនេះ មានគម្រោងវិនិយោគមួយចំនួនមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច ជាពិសេសគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងមួយចំនួនទៀតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះ ក៏ឃើញគម្រោងវិនិយោគធំមួយ បានបន្ថែមទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតគឺរោងចក្រផលិតសំបក  កង់យានយន្ត នៅខេត្តស្វាយរៀងដែលគម្រោងនេះនឹងជួយផ្ដល់ឱកាសការងារជាច្រើននិងជួយរក្សាតម្លៃកៅស៊ូរបស់កម្ពុជាឱ្យមានស្ថិរភាពលើទីផ្សារផងដែរ៕

អត្ថបទទាក់ទង