Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កិច្ចព្រមព្រៀងចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណមិនមាននិយាយអំពីការកាត់ដីអោយប្រទេសណាមួយនោះទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 416
កិច្ចព្រមព្រៀងចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណមិនមាននិយាយអំពីការកាត់ដីអោយប្រទេសណាមួយនោះទេ កិច្ចព្រមព្រៀងចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណមិនមាននិយាយអំពីការកាត់ដីអោយប្រទេសណាមួយនោះទេ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណមិនមានកិច្ចព្រមព្រៀងណានិយាយអំពីបញ្ហាព្រំដែន ឬនិយាយអំពីការកាត់ដីអោយប្រទេសណាឬមួយដោះដូរដីនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រឿងនេះកើតឡើង ២៥ ឆ្នាំហើយ ដូច្នេះមានលទ្ធផលខ្លះបញ្ជាក់បានហើយ តើសម្មតិកម្មនៅលើដីនេះបញ្ជាក់អំពីចេតនានៃការយកដីយើងដែរឬទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើក្នុងរយៈពេល២៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលរៀបផែនការ ឬអនុវត្តន៍ផែនការបន្តិចម្តងៗដើម្បីឱ្យខេត្តនេះអស់ពីខ្មែរទេ ដើម្បីស្រួលអោយទៅគេ ឬមួយលទ្ធផលខេត្ត៤នេះកាន់តែរឹងមាំ ដែលគេពិបាកយក៕



អត្ថបទទាក់ទង