Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ ជាមួយនឹងសន្តិភាពនិងការអភិវឌ្ឍ ទើបយើងមានការងារធ្វើ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1699
សម្តេចតេជោ ហ៊ុន សែន៖ ជាមួយនឹងសន្តិភាពនិងការអភិវឌ្ឍ ទើបយើងមានការងារធ្វើ សម្តេចតេជោ ហ៊ុន សែន៖ ជាមួយនឹងសន្តិភាពនិងការអភិវឌ្ឍ ទើបយើងមានការងារធ្វើ

នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយជាក់លាក់ដើម្បីជួយដោះស្រាយទៅតាមដំណាក់កាល មិនមែនគោលនយោបាយបោកប្រាស់ដូចអ្នកដទៃនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះ សន្យាបោកប្រាស់ ដោយសន្យាផ្តល់ប្រាក់ខែប៉ុណ្ណេះ ប្រាក់ខែប៉ុណ្ណោះជាដើម៕

អត្ថបទទាក់ទង